ពាក្យថា លុយ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ជានាមស័ព្ទ ដែលគេហៅសំដៅលើ លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាព ឬត្រា និងអក្សរសម្គាល់ សម្រាប់ប្រើចាយជាជំនួសប្រាក់ នៅក្នុងកម្ពុជរដ្ឋកាលពីសម័យដើម ដែលមានតម្លៃ២សេន និង១សេន។ ប៉ុន្តែ នៅទសវត្សរ៍៥០ ឬ៦០ មានតែតម្លៃ១សេន និងកន្លះសេនប៉ុណ្ណោះ ហើយពាក្យថាលុយនេះ គឺគេហៅក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាម នៃមហាក្សត្រិយ៍ ប្រទេសបារាំងសែស ក្នុងសម័យដើម។
លុយ បង្កើតឡើងតាំងពីច្រើនជំនាន់ ច្រើនសម័យមកហើយ សម្រាប់ការចាយវាយផ្សេងៗ។ នៅសម័យក្រោយអង្គរ ខ្មែរធ្វើជំនួញពាណិជ្ជកម្មជាមួយចិន ដោយយកមាស ប្រាក់ ភ្លុក ក្រមួន ទៅដូរយកកំណាត់ សំពត់ហូល ព្រែ ពីអ្នកជំនួញចិន ព្រោះសម័យដើម ខ្មែរនិយមប្រើពាក្យថា ប្តូរ (ទិញ ឬដូរ) ដូចជា ដូរគោ ដូរក្របី ដូរដី ជាដើម។
សព្វថ្ងៃសម្រាប់មហាជនទូទៅ ពាក្យថាលុយ គឺពួកគាត់ច្បាស់ជាសំដៅទៅលើកាក់ ឬក្រដាសប្រាក់សម្រាប់គាត់ចាយវាយនោះឯង ។ នៅក្នុងទ្រឹស្ដីហរិញ្ញវត្ថុ និងធនាគារពាក្យថាលុយនេះ ជាអ្វីដែលគេទទួលស្គាល់ជាទូទៅសម្រាប់ការដោះដូរទំនិញ សេវាកម្ម និងការទូទាត់បំណុល ។ តាមនិយមន័យនេះ លុយក្រោមទម្រង់ជាក្រដាសប្រាក់ កាក់ អេឡិកត្រូនិក មាស ពេជ្រ ទ្រព្យសម្បត្តិ និង វត្ថុផ្សេងៗទៀត ដែលអាចយកទៅទូទាត់បានគឺសុទ្ធតែជាលុយទាំងអស់ ។ ជាទូទៅលុយនៅក្នុងសេដ្ឋកិច្ច មានមុខងាររបស់វាបីគឺ ៖
២() ឯកត្តាកំណត់តម្លៃ (Unit of Account) : មុខងារនេះមានសារៈសំខាន់សម្រាប់ប្រៀបធៀបតម្លៃទំនិញ និងសេវាកម្ម ទាំងឡាយនៅក្នុងសេដ្ឋកិច្ចមួយ រហូតទៅដល់ទំហំសេដ្ឋកិច្ចនៃប្រទេសនិមួយៗ ។ បើសេដ្ឋកិច្ចមិនចាយលុយនោះទេ (Barter Economy) នោះទេ គេត្រូវចាំបាច់ប្រៀបធៀបតម្លៃទំនិញ និងសេវាកម្មមួយទៅនឹងមួយផ្សេងទៀត ហើយវាមានការពិបាកស្មុគស្មាញ ។
៣() ការរក្សាទុកតម្លៃ (Store of Value) : មុខងារនេះមានសារៈសំខាន់ដោយសារ ជាទូទៅ មនុស្សគ្រប់រូប ក្រោយពីទទួលបានចំណូលរបស់ខ្លួនរួចមក មិនបានចាយប្រាក់នោះវិញភ្លាមៗនោះឡើយ ។ សូមបញ្ជាក់ថា មិនមែនមានតែលុយនោះទេ ដែលមានមុខងាររក្សាទុកតម្លៃនោះ ។ ពោលគឺ វត្ថុមានតម្លៃផ្សេងទៀតដូចជា មាស ពេជ្រ ផ្ទះ ដី អគារ ប័ណ្ណភាគហ៊ុន សញ្ញាប័ណ្ណ គណនីធនាគារ ។ល។ ក៏មានមុខងាររក្សាទុកនូវតម្លៃដូចលុយដែរ ក៏ប៉ុន្តែលុយ ដែលមានទម្រង់ជាក្រដាសប្រាក់ ឬ កាក់នេះ មានសន្ទនីយភាព (Liquidity) ជាងទ្រព្យដែលបានរៀបរាប់ត្រួសៗខាងលើ ហើយអាចប្រើប្រាស់បានភ្លាមៗនៅពេលត្រូវការ ។ ឧ. យើងមានលុយ ១ម៉ឺនរៀលនៅក្នុងហោប៉ៅ ហើយត្រូវការទិញទំនិញដែលមានតម្លៃ ១ម៉ឺនរៀល យើងអាចយកលុយនៅក្នុងហោប៉ៅទូទាត់បានភ្លាមៗ ។ បើសិនជាយើងមិនមានលុយជាក្រដាសប្រាក់១ម៉ឺនរៀលនៅក្នុងហោប៉ៅនោះទេ (គណនីធនាគារ) ចាំបាច់ត្រូវ ដកលុយចេញពីគណនីធនាគារសិនទើបអាចទូទាត់បាន ។
សរុបមក លុយ មានសារៈសំខាន់នៅក្នុងសេដ្ឋកិច្ច ធ្វើឲ្យសេដ្ឋកិច្ចមានប្រសិទ្ធភាព ហើយលុយមិនសំដៅទៅលើតែក្រដាសប្រាក់ ឬ កាក់នោះឡើយ ហើយគេអាចសំគាល់ថាអ្វីជាលុយបាននោះ គឺអាស្រ័យទៅលើ មុខងារទាំង៣របស់វា ដូចបានរៀបរាប់ខាងលើនេះ ៕





No comments:
Post a Comment